Special Program: Run By Heart Actual Run “Run With Autism Kids”
KHM:
ព្រឹត្តិការណ៍ “រត់ដោយបេះដូង លើកទី៣ ឆ្នាំ២០២៦” រៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាសប្បុរសធម៌ សម្រាប់អង្គការសាលារៀនទន្សាយក្នុងបេសកម្មថែទាំ និងបង្ហាត់បង្រៀន ទៅដល់កុមារអូទីហ្សឹម (Autism) និងលើកកម្ពស់ការថែទាំសុខភាពតាមរយៈការរត់។
ថវិកាទាំងអស់ ដែលបានមក ពីការចុះឈ្មោះនឹងត្រូវបរិច្ចាគទៅអង្គការសាលារៀនទន្សាយ ដែលជាអង្គការមើលថែទាំ និងបណ្តុះបណ្តាលកុមារអូទីស្សឹម។ យើងជឿជាក់ថាព្រឹត្តិការណ៍នេះ នឹងដើរតួនាទីក្នុងការជំរុញផ្នត់គំនិតនៃការរួមចំណែកក្នុងសកម្មភាពសង្គមផងដែរ។
កម្មវិធីពិសេស៖ “រត់ដោយបេះដូង” “រត់ជាមួយកុមារអូទីហ្សឹម”
កម្មវិធីរត់ពិសេស ដែលមានចម្ងាយ ៤០០ ម៉ែត្រ ដែលធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ អ្នកចូលរួម ២នាក់ នឹងត្រូវចាប់ដៃគូជាមួយកុមារអូទីហ្សឹមម្នាក់ ដើម្បីរត់ជុំវិញទីលានមួយជុំ។ អ្នកបញ្ចប់ការរត់ទាំងអស់ នឹងទទួលបានមេដាយអនុស្សាវរីយ៍។
- កាលបរិច្ឆេទ៖ ២៤ ឧសភា ២០២៦
- ម៉ោង៖ ៥:០០ល្ងាច
- ទីតាំង៖ ពហុកីឡដ្ឋានជាតិអូឡាំពិក
- រយៈចម្ងាយ៖ ៤០០ ម៉ែត្រ
- ការចុះឈ្មោះ៖ តម្រូវឲ្យបរិច្ចាគទៅកាន់អង្គការសាលារៀនទន្សាយចាប់ពី ៥០ដុល្លារ ក្នុងម្នាក់ ដើម្បីចូលរួមរត់ជាមួយនឹងកុមារអូទីហ្សឹមនៅទីតាំងរត់ផ្ទាល់។
- បើកចុះឈ្មោះចាប់ពីថ្ងៃទី ១៦ មីនា រហូតដល់ ៣០ មេសា
- អ្នកចូលរួមកំណត់ត្រឹម៖ ២០០នាក់
📌សូមបញ្ជាក់៖
- សម្រាប់ការបរិច្ចាគ ៥០ ដុល្លារ ឬលើសពីនេះ សូមដាក់ “ឈ្មោះ និងលេខទូរស័ព្ទ” របស់អ្នកនៅក្នុង “Remark” រួចសូមថតប្រតិបត្តិការនៃការបរិច្ចាគផ្ញើមកកាន់តេឡេក្រាមខាងក្រោមដើម្បីបញ្ជាក់ និងទទួលបាន លិខិតអញ្ជើញ ចូលរួមកម្មវិធីពិសេស។
- សូមចូលទៅក្នុងក្រុមតេឡេក្រាមរបស់យើង បន្ទាប់ពីអ្នកបានបរិច្ចាគទៅសាលាទន្សាយរួច។ ក្រុមការងារយើងខ្ញុំនឹងសម្របសម្រួលដល់លោកអ្នកក្នុងកម្មវិធី។ តំណភ្ជាប់ក្រុម Telegram៖ https://t.me/+3JLMGjnn1wY0YWI1
បរិច្ចាគទៅកាន់អង្គការសាលាទន្សាយតាមរយៈ ស្កេន QR code ឬលេខគណនីធនាគាខាងក្រោម៖

គណនី (ACLEDA): Rabbit School-Run by Heart with Sai
លេខគណនី (ACLEDA): 3600-05-331082-14
🔴 ការផ្តល់ជូនសម្រាប់អ្នកចូលរួម៖
- អាវយឺតកម្មវិធីពិសេស ០១
- ស្លាកលេខ ០១
- មេដាយផលិតជាពិសេស សម្រាប់អ្នកបានមកដល់ទីដោយជោគជ័យ
- ទឹក និង ផ្លែឈើ
🔴 លក្ខខណ្ឌអាយុ៖
- អ្នកចូលរួម ត្រូវមានអាយុចាប់ពី ០៧ឆ្នាំ ឡើងទៅ គិតត្រឹមថ្ងៃកម្មវិធី
- អ្នកចូលរួមដែលមានអាយុក្រោម ១៥ឆ្នាំតម្រូវឱ្យមានអាណាព្យាបាលចូលរួម
🔴 ការបើកសម្ភារៈរត់
- កាលបរិច្ឆេទ៖ ២៤ ឧសភា ២០២៦
- វេលាម៉ោង៖ ៩:០០ព្រឹក - ៥:០០ល្ងាច
- ទីតាំង៖ ពហុកីឡដ្ឋានជាតិអូឡាំពិក
———————————————————
ENG:
Description: “RUN BY HEART 3rd Edition, 2026” is a charity running campaign created to raise donations for charity and promote healthcare through running.
All proceeds from the registration fees will be donated to Rabbit School, a school dedicated to the care and training of children with autism. We believe that this event will also play a role in fostering a mindset of unity and social contribution.
Special Program: RUN BY HEART ACTUAL RUN “Run With Autism Kids”:
A special 400m race at the Olympic National Stadium where two participants will be paired with an autistic child to complete the run. All finishers will receive a memorable medal at the finish line.
Date & Time: 24 May 2026, 5:00PM
Location: Olympic National Stadium
Limited Participants: 200 people
Race Distance: 400m
Registration: Donate to the Rabbit School from 50$ up per person
- Open register from 16 March to 30 April 2026
📌Important Notes:
- If donating $50 or more, please include your name and phone number in the “Remarks” section, take a screenshot of the transaction, and send it to the “Donors” Telegram group to confirm your donation and receive an official invitation.
- After donating, please join our Telegram group for further information and coordination. Telegram group link: https://t.me/+3JLMGjnn1wY0YWI1
-> Donate to Rabbit School Organization for the future of autism kids: through account number or QR code:

Account Name (ACLEDA): Rabbit School-Run by Heart with Sai
Account Number (ACLEDA): 3600-05-331082-14
🔴 RUNNING PACKAGES:
- Memorable “Run By Heart” T-shirt
- Bib number paired with an autistic child
- Medal Finisher
- Snacks: Fruit and drinks
🔴 AGE CATEGORIES:
- Participants must be 7 years of age or older on race day
- Participants under 15 years of age are required to register under parental restrictions as a group category.
🔴 Bib & T-shirt Collection:
- Date: 24 May 2026
- Time: 9:00AM - 5:00PM
- Location: National Olympic Stadium