ព្រឹត្តិការណ៍រត់ ឆ្លងកាត់ឧបសគ្គ Preah Vihear Temple Run លើកទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ខេត្តព្រះវិហារ។
ចូលរួមរត់ជាមួយពួកយើង ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី នៃការរត់ឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ទេសភាពវប្បធម៌ នៅអមសងខាងតម្រាយផ្លូវរត់ ឆ្ពោះទៅកាន់សំណង់ស្ថាបត្យកម្មបុរាណដ៏មហិមា នៃរមណីយដ្ឋានប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌពិភពលោក ដ៏គួរឱ្យស្ញប់ស្ញែង ក្នុងឱកាសអបអរសាទរខួបលើកទី១៧ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥) អមជាមួយទស្សនីយភាព ការសម្តែងរបាំប្រពៃណី ឧបករណ៍ប្រពៃណីខ្មែរ និងសិល្បៈប្រចាំតំបន់ នៅខេត្តព្រះវិហារ ដើម្បីស្វាគមន៍ដល់កីឡាករ កីឡាការិនី ទាំងអស់ដែលរត់ដល់ទីបានជោគជ័យ ក៏ដូចជាការផ្តល់នូវអនុស្សាវរីយ៍ និងការចងចាំដ៏ល្អរួមគ្នា នៅលើ ប្រាសាទព្រះវិហារ ដ៏ពិសិដ្ឋមួយនេះ។
The third edition of the ‘PREAH VIHEAR TEMPLE RUN’ is a running event that is scheduled to take place on July 6, 2025, at the Preah Vihear Temple, a World Heritage Site of Preah Vihear Province, as designated by the UNSCEO.
REGISTER NOW to experience an unforgettable trail run leading to the majestic Preah Vihear Temple, a UNESCO World Heritage Site. This unique route takes you along a historic trail, surrounded by the ancient architecture and timeless beauty of the temple, perched atop the breathtaking Dangrek Mountain. Following the run, participants will be welcomed with traditional Khmer performances, featuring classical dance, traditional musical instruments, and regional cultural showcases—all set against the stunning backdrop of Preah Vihear Temple.
Don’t miss this opportunity to run through history and celebrate Cambodia’s rich cultural heritage.